អារក្សចាមចង្វាក់វះគេ ភ្លេងបុរាណចាម្ប៍ ចង្វាក់អុំទូក

Опубликовано: 07 Декабрь 2024
на канале: Mr. T Beauty
2,388
14

ភ្លេងបុរាណចាម្ប៍ ចង្វាក់អុំទូក ឬហៅជាភាសាចាម្ប៍ លគ្រាំវះគែ ជាទំនុក ឬចង្វាក់ភ្លេងមួយបែបដែលប្រើក្នុងពេល ប្រណាំងទូក ឬអុំទូករបស់ចាម្ប៉ាសម័យបុរាណ សព្វថ្ងៃមានប្រើក្នុងកិច្ចអុំទូក នៃពិធីចៃ ឬពិធីលាបំណន់។ គ្រឿងប្រគុំក្នុងភ្លេងនេះមានចំនួនតិច គឺតែ ៤ ឧបករណ៍ប៉ុណ្ណោះ ឬពេលខ្លះអវត្តមាន គង ឬក្រាបផង។ ចំណែកឧបករណ៍គឺប្រើដូចគ្នាទូទៅក្នុងភ្លេងចាម្ប៍ ឬដែលគេខ្លះហៅថាវង់ភ្លេងអារក្សចាម្ប៍ មានដូចជា:
សារ៉ាណៃ (ស្រឡៃមួយបែបរបស់ចាម្ប៍)
កាណាំង (ស្គរវែងមួយគូ ស្រដៀងស្គរជ្វា)
ចេង (គង)
ក្រាប (ក្រាបឬស្សី គេវាយខ្លាំងៗតាមចង្វាក់ ពេលឬស្សីបែក គេប្ដូរថ្មីមួយទៀត) ៕
#cham_culture
#Cham_history
#chamculture
#chamcambodia
#Chammusic
#chamknowledge
#chamlifestyle
#Ceiceremonny
#rija_cei
#chamvahgee
#ProudtobeCham
#Proudtobecambodian
#វប្បធម៌ចាម្ប៍កម្ពុជា
#វិថីជីវិតជនជាតិចាម្ប៍កម្ពុជា